ភ្នំពេញៈ ស្ត្រីម្នាក់បានរងទុក្ខជារៀងរាល់ថ្ងៃនិងទឹកភ្នែកហូរមិនចេះអស់ក្រោយពីរូបគាត់ទទួលនៅការស្តីបន្ទោសរបស់កូនដែលរូបគាត់និយាយលែងស្តាប់និងពេលខ្លះឈានទៅដល់ការវាយដំទៀតផង។
តាមការបកស្រាយរបស់ស្ត្រីម្នាក់ត្រូវជាម្តាយជនបង្កដែលមិនបានស្គាល់ឈ្មោះដោយរូបគាត់បកស្រាយទាំងទឹកភ្នែកថាសព្វថ្ងៃគាត់មានកូនក្នុងបន្ទុក៣នាក់ហើយនេះជាកូនទី៣នៅក្នុងបន្ទុកហើយក៏ជាកូនដែលតែងតែធ្វើបាបរូបគាត់ឲ្យរងទុកនៅទឹកភ្នែកហើយពេលខ្លះឈានទៅដល់មានការវាយដំទៅលើរូបគាត់ទៀតផង។
ទើបមកដល់រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះទើបរូបគាត់សម្រេចចិត្តមកប្តឹងសម្ថិតកិច្ចប៉ុស្តិ៍ចោមចៅ ដើម្បីឲ្យទៅឃាត់ខ្លួនដែលជាជនបង្ក(កូន) ដែលមានឈ្មោះ នៅ សុវណ្ណារា អយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ នៅក្នុង ភូមិក្រាំងដូនទៃ សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ដើម្បីនាំជនបង្ករយកទៅសាកសួរនិងធ្វើរកាណែនាំនៅប៉ុស្តិ៍រដ្ឋបាលចោមចៅ និងចាត់ការតាមនិតិវិធី ព្រោះតែម្តាយលែងមានចិត្តអាណិតអាសូរទៀតហើយដោយសារតែការឈឺចាប់របស់គាត់រងទុក្ខរាប់ខែរាប់ឆ្នាំមកហើយ៕
មតិយោបល់