ព័ត៌មានជាតិ

ទើបតែ​អាយុ ១៥ ឆ្នាំ​ក្លាយជា​ទាសករ​ផ្លូវភេទ​របស់​អ្នកជិតខាង​

​យោងតាម​ប្រភព​ព័ត៌មាន​បរទេសមួយ ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ៤ ខែតុលា ឆ្នាំ​២០១៣ បានឲ្យដឹងថា ក្មេងស្រី​ដ៏​កម្សត់​ម្នាក់​ត្រូវ​បាន​ជាប់​ក្នុងការ​ឃុំឃាំង និង​ទទួល​រង់​នូវ​ការរំលោភ​សេពសន្ថវៈ​អស់​រយៈពេល ២ ឆ្នាំ​កន្លះ​ទើប​អាច​រំដោះ​ខ្លួន​ចេញ​រួច​។​

​នៅក្នុង​កំណត់ហេតុ​របស់​ប៉ូលិស​បាន​បញ្ជាក់ថា ក្មេងស្រី​ដែល​ទើបតែ​រៀន​ថ្នាក់​ទី ៩ ម្នាក់​នេះ​បាន​ចាញ់បោក​បញ្ជា​តបុរ​សវ័យ ៣០ ឆ្នាំ​ម្នាក់​ដែល​មានឈ្មោះ​ថា Chand Bhati ដែលជា​អ្នកជិតខាង​របស់​នាង បាន​លួងលោម​នាង​ចូលទៅ​ក្នុង​ព្រៃ​ដើម្បី​ថតរូប​។ ដោយសារ​តែ​ជឿ​ពាក្យ​ផ្អែមល្ហែម​របស់ Bhati ក្មេង​ស្រី​រូប​នេះ​បាន​ធ្វើ​តាម​ដោយ​មិនដឹង​ថា​នឹង​មាន​អ្វី​កើតឡើង​នៅពេល​ក្រោយ​នោះឡើយ​។ ឃើញ​ឱកាសល្អ Bhati បាន​វាយ​ធ្វើបាប​នាង រួច​ចាប់រំលោភ​ម្តង​ហើយ​ម្តងទៀត ក្រោយមក​បុរស​ម្នាក់​នេះ​បាន​ចាប់​ជនរងគ្រោះ​ដាក់ចូល​ទៅក្នុង​ឡាន​មួយ រួច​បញ្ចូនទៅ​កន្លែង​ផ្សេង​។ ដើម្បី​ជៀសវាង​ពី​ការសង្ស័យ​របស់​ប៉ូលិស Bhati បាន​ផ្លាស់ប្តូរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​នៅ​ក្នុង​មួយ​ឆ្នាំ​ដំបូង ដោយ​ឃើញ​ស្ថានភាព​ស្ងប់ស្ងាត់ Bhati បាន​សម្រេចចិត្ត​នាំ​ខ្លួន​នាង​ទៅ​នៅក្នុង​រដ្ឋ Punjab ។​
Rape
​បើ​តាម​សំដី​របស់ Denunciation ដែល​ជា​ជនរងគ្រោះ​និយាយថា ជាច្រើន​ដង​ហើយ​ដែល​នាង​គេចខ្លួន​ពី Bhati ប៉ុន្តែ​ត្រូវបាន​ចាប់ខ្លួន​មក​វិញ ហើយ​រង​នូវ​ការ​គំរាម​គំហែង​សម្លាប់ និង​វាយដំ​យ៉ាង​ព្រៃផ្សៃ​។ អស់​រយៈពេល​២​ឆ្នាំ​កន្លះ​ទើប​នាង​អាច​រំដោះខ្លួន​រួច​ពី​កន្លែង​ឃុំឃាំង​ដ៏​គម្រក់​នោះ ភ្លាមៗ​នោះ​ដែរ​ជនរងគ្រោះ​ព្រមទាំង​ក្រុមគ្រួសារ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ក្រុមប៉ូលិស ដើម្បី​តាម​ចាប់ខ្លួន​ជនសង្ស័យ​។ ឥឡូវ​លោក Bhati ត្រូវបាន​ឃាត់ខ្លួន ហើយ​ប្រឈមមុខ​នឹង​ការ​ជាប់ពន្ធនាគារ​ពីបទ ឃុំឃាំង​មនុស្ស​ខុសច្បាប់ ព្រម​ទាំង​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ក្មេងស្រី​ដែល​ពុំ​ទាន់​គ្រប់​អាយុ​៕

មតិយោបល់