ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាស្រ្តីម្នាក់ករណីនូវសារធាតុញៀន…

ប៉ៃលិន:នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៩និង៣០នាទី ដោយបានទទួលការអនុញាតពី លោកឧត្តមសេនីយ៏ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម សេង គីមឡាក់ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តប៉ៃលិន ព្រមទាំងមតិណែនាំពី លោកឧត្តមសេនីយ៏ត្រី សោម ប៉ិម ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន លោកវរសេនីយ៏ទោ សេង ចិន្តា នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្រោមឱវាទចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និង បង្ក្រាបជាក់ស្តែងក្នុងករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាំខ្លួនជនសង្ស័យចំនួន០១នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ សឿត ដានី ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
+សម្ភារ និងវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លា(សង្ស័យថាជាម៉ាទឹកកកចំនួ១៤កញ្ចប់)ធំចំនួន០១កញ្ចប់
-ជញ្ជីងចំនួន០១

ក្រោយពីបានសាកសួរចម្លើយបឋមពីជនសង្ស័យឈ្មោះ សឿត ដានី ភេទ ស្រី អាយុ ៣៥ឆ្នាំ បានសហការឆ្លើយចង្អុលបង្ហាញពីមុខសញ្ញាដែលជាមេក្លោងជួញដូរគ្រឿងញៀន បន្ទាប់មកកម្លាំងជំនាញបានបន្តនីតិវិធីឈានទៅបង្ក្រាបទីតាំងមួយផ្សេងទៀត ។
– ជាលទ្ធផល ចាប់យកវត្ថុតាង ម្សៅក្រាមសថ្លា (សង្ស័យជាម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ
– ជនសង្ស័យបានបើករថយន្ត ម៉ាក (Luxes RX300) រត់គេចខ្លួនបាត់)។
បច្ចុប្បន្ន ជំនាញយើងស្នើសុំធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ០១នាក់មានឈ្មោះខាងលើដើម្បីកសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។

មតិយោបល់