កំពង់ស្ពឺៈ សិប្បកម្មផលិតសំបកសាច់ក្រកគ្មានស្តង់ដាមួយកន្លែងនៅ ភូមិ ថ្មីពីងពង់ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបានបង្ក្រាប ដោយក្រុមការងារ គណកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និង សុវត្ថិភាពសង្គម សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
វត្ថុធាតុដើមនាំមកពីស្រុកចិន និង រាជធានីភ្នំពេញ រួមមាន ពោះវៀនសត្វជ្រូក ជៀម អាស៊ីតលឿង ម្សៅសបូរ៉ាក់។
ក្រោយការផលិតបានពួកគេវិចខ្ចប់ចែកចាយទៅតាមបណ្ដារាជធានីខេត្ត ដោយក្លែងថាផលិតនៅប្រទេសចិន ។
ម្ចាស់សិប្បកម្មឈ្មោះ វីង ហ៊ុយ រស់នៅរាជធានីភ្នំពេញ ក្រុមការងារកំពុងស្វែងរកអោយមកទទួលខុសត្រូវ៕
មតិយោបល់