ព័ត៌មានជាតិ

ល្បីពេញហ្វេសប៊ុក! សមត្ថកិច្ចចូលឃាត់ខ្លួនគ្រូមន្តអាគម ស្អាតមិនចាញ់តារា២នាក់ប្តីប្រពន្ធដល់ក្នុងភូមិគ្រឹះ ពីបទរំលោភលើទំនុកចិត្តអស់លុយជិត១លានដុល្លារ!

ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ប្តីប្រពន្ធ ដែលជាគ្រូ​មន្ដអាគមអូមអាម ត្រូវបានកម្លាំង​កា​រិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​នាយ​កដ្ឋាន​នគរ​បាលព្រហ្ម​ទណ្ឌ ក្រសួង​មហា​ផ្ទៃ​ ចូលទៅធ្វើការឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះវីឡាលេខ​០៦ ផ្លូវQ០១ ​ភូមិ​កោះអណ្តែត ​សង្កាត់​ទួល​សង្កែ២ ​​ខណ្ឌឬ​ស្សីកែវ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ពីបទរំលោភលើទំនុកចិត្ត និងញ៉ុះញង់​រៀបគម្រោងឆបោក អ្នករក​ស៊ីសង់ផ្ទះល្វែង ​យកប្រាក់អស់​ប្រមាណ​ជិត​១លាន​ដុល្លាររួចនោះ។

ប្រតិបត្តិការនេះធ្វើឡើងដោយមានការសម្រប​សម្រួល​ពីលោក​ សៀង សុខ ​ព្រះរាជ្ញារង​អម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ និងដឹកនាំកម្លាំងដោយផ្ទាល់ពីលោកវរសេនីយ៍​ឯក ជាវ វិបុល ​នាយ​ការិយាល័យនគរបាល​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់ នៃនា​យកដ្ឋានក្រសួងមហា​ផ្ទៃ។

ជនរងគ្រោះ​ដែល​ត្រូវ​ជនសង្ស័យជាគ្រូមន្តអាគមឆ​បោកមានឈ្មោះ អាំង ​គីហេង ​ភេទ​ប្រុស ​អាយុ​៤៦ឆ្នាំ ​ជា​ពាណិជ្ជ​ករ​ និង​ប្រពន្ធឈ្មោះ ​ទិត្យ ផល្លា ​អាយុ​៣៣​ឆ្នាំ ​ជា​ពាណិជ្ជករ ស្នាក់នៅ​ភូមិ​បឹង​សាឡាង ​សង្កាត់​ឬស្សីកែវ ខណ្ឌ​ឬស្សី​កែវ​ រាជធានីភ្នំពេញ។ រីឯជន​សង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លួនមានឈ្មោះ​ សុន ឆ័យ ​អាយុ​៤៤ឆ្នាំ ​ជាប្តី ​និង​ប្រពន្ធ ដែល​ជា​គ្រូ​ទាយ​​ធ្វើ​មន្ត​អាគម​ស្នង​រូប​យាយ​ម៉ៅ​ឈ្មោះ ​លី ម៉ាណា ​​(ហៅលី ​ហ្គិចហៀក) អាយុ២៦​ឆ្នាំ។ អ្នក​ទាំង​២ មាន​លំនៅ ​ក្នុ​ងភូមិគ្រឹះ​ ដែ​ល​សមត្ថកិច្ច​​ឃាត់​ខ្លួន។

ជនរងគ្រោះបានបញ្ជាក់ថា ចំនួនទឹកប្រាក់ ដែលយាយគ្រូបោក សរុបទាំងអស់ចំនួន ប្រមាណជិត១លានដុល្លារ ដែលក្នុងនោះថ្លៃរៀបចំធ្វើកិច្ចចំនួន ជាង៣៥ម៉ឺនដុល្លារ ថ្លៃជើងសារ១០ភាគរយជាង៤២ម៉ឺនដុល្លារ ព្រមទាំងថ្លៃនាំដើរលេង ហើយរៀបចំគម្រោងឲ្យធ្វើវិឡា អសានៈមានតម្លៃ ប្រមាណជាង១លានដុល្លារ ក្នុងទំហំផ្ទៃដីជាង២ពាន់ម៉ែត្រការ៉េ នៅប៉ោយប៉ែត មានតម្លៃប្រមាណ២លានដុល្លារ និងផ្ទះ៤ល្វែង មានតម្លៃប្រមាណជាង៤០ម៉ឺនដុល្លារ និងក្រុមហ៊ុនផងដែរ ដែលសរុបទាំងអស់ប្រមាណ៥លានដុល្លារទៀត តែ មិនបានសម្រេច ដោយសារតែគាត់ដឹងខ្លួន និងបែកការណ៍ទៅហើយ។

ប្រភពបន្តថា ក្រៅពីជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធ ត្រូវចាញ់បោកលោកយាយ​គ្រូអូមអាម លី ម៉ាណា ​​(ហៅ ​លី ​ហ្គិចហៀក) ​ដែលជាអ្នកស្នងរូបយាយម៉ៅ និងប្តី​ឈ្មោះ សុ​ន ឆ័យ នៅមានមនុស្សជាច្រើនទៀត ដែលបានទៅរកគ្រូមន្ដអាគមឲ្យជួយ និងចាញ់បោកជាហូរហែផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការហើយនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ៕

មតិយោបល់