ព័ត៌មានជាតិ

រថយន្តកែច្នៃរយ៉ែថយកិនក្មេងស្រីអាយុ២ឆ្នាំ ស្លាប់យ៉ាងអាណោចអាធ័ម!

ក្រចេះ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តកែច្នៃថយក្រោយកិនក្មេង បណ្តាលឲ្យស្លាប់នៅកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០ និង៤៥នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវលំ ក្រាលគ្រួសក្រហមចំណុច មុខជញ្ជីងថ្លឹងដំឡូងឈ្មោះ រ៉ា ក្នងភូមិវាលកន្សែង ឃុំកំពង់ដំរី ស្រុកឆ្លង ខេត្តក្រចេះ។

រថយន្តម៉ាក កែច្នៃ ពណ៌បៃតង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណដោយរត់គេចខ្លួនបាត់ ដោយរថយន្ដនេះបើករយ៉ែថយក្រោយ បណ្តាលឲ្យកិនក្មេងឈ្មោះ អ៊ាត សុម៉ាវត្តី ភេទស្រី អាយុ២ឆ្នាំកន្លះ មានទីលំនៅកន្លែងកើតខាងលើបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះកសាងសំណុំរឿងតាមនីតិវិធីជំនាញ វត្ថុតាងរថយន្តយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកឆ្លូង។ ករណីនេះសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសព ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់