ព័ត៌មានជាតិ

ផ្ទុះចរន្តអគ្គិសនី បណ្ដាលឲ្យឆេះផ្ទះពលរដ្ឋអស់ ៣ខ្នង នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ កាលពីវេលាម៉ោង ០២ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ស៊ីន សយ ភេទប្រុស អាយុ៧៧ឆ្នាំ និងប្រពន្ធឈ្មោះ ហួន ថេន អាយុ៧៣ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាប៉ាង ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ប្រភេទសំណង់៖ ទំហំផ្ទះ៨មែត្រ×១២មែត្រចំនួន ០៣ខ្នង ធ្វើពីឈើប្រក់ក្បឿងជញ្ជាំងក្តារ (ឆេះអស់ទាំងស្រុង)។

សម្ភារខូចខាតរួមមាន៖
-ខ្សែកមាស០១តម្លឹង
-ប្រាក់ខ្មែរ ២,៥០០,០០០រៀល
-ស្រូវ២៥បេ
-សម្ភារផ្សេងៗទៀត។

មូលហេតុ៖ បណ្តាលមកពីផ្ទុះស្សេចរន្តអគ្គិសនី៕

មតិយោបល់