ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ពន្ធ័ករណីប៉ុនប៉ងគាស់ផ្ទះនិងគំរាមសម្លាប់ម្ចាស់ផ្ទះ

ស្ទឹងត្រែងៈ អាវុធហត្ថខេត្តបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ពាក់ព័ន្ធករណីប៉ុនប៉ងគាស់ផ្ទះព្រមទាំងគំរាមសម្លាប់ម្ចាស់ផ្ទះខណៈពេលដែលម្ចាស់ផ្ទះតាមទាន់។

ករណីនេះបានធ្វើឡើង កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ត្រង់ចំណុចទល់មុខការដ្ឋានសំណង់សណ្ឋាគារសេកុងមាត់ទន្លេ ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ជិតកន្លែងទីស្នាក់នៅសម្តេចតេជោ។

ជនសង្ស័យដែលអាវុធហត្ថឃាត់ខ្លួនបានមានចំនួនពីរនាក់ឈ្មោះ ទី១ឈ្មោះ ង៉ូ វើង ហៅទឺ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម, ទី២ឈ្មោះ ឡា ប៊ុនឡុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម។ អ្នកទាំងពីរ មានមុខរបរជាជាងសិប្បកម្មធ្វើ តុ ទូ រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ក្រោយការឃាត់ខ្លួនជនសង្ស័យអាវុធហត្ថបានដកហូតបានម៉ូតូម៉ាក វ៉េវ អាហ្វា ពណ៌កាប់ស្តាំង គ្មានស្លាកលេខ មួយគ្រឿងផងដែរ។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងខាងលើត្រូវបានអាវុធហត្ថកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការដាក់ទោសទៅតាមនីតិវិធីច្បាប់៕

photo_2016-09-18_20-07-16photo_2016-09-18_20-07-19

មតិយោបល់