បាត់ដំបងៈ លោកវរសេនីយ៍ទោ ប៉ាង ហៀង អធិការក្រុងបាត់ដំបង បានប្រាប់ Post News ថា មានករណីបង្កការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយប្រទះឃើញសពបុរសធ្វើអត្តឃាតចងកសម្លាប់ខ្លួន។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចស្រះចិញ្ចឹមត្រីរបស់ឈ្មោះ អ៊ឹង គឹមលី ភេទប្រុស អាយុប្រហែល៥៥ឆ្នាំ ក្នុងក្រុមទី៨ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ សឿ សាមឿន ភេទប្រុស អាយុប្រហែល៥៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៩០ ក្រុមទី៨ ភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ដែលជាកម្មករចាំស្រះចិញ្ចឹមត្រី ហើយបានស្នាក់នៅទីកន្លែងកើតហេតុខាងលើ មូលហេតុ សុំថៅកែឈប់ធ្វើការមិនបាន។
តាមការបញ្ជាក់របស់ឈ្មោះ ចេក ហ៊ាន ភេទប្រុស អាយុប្រហែល២៨ ឆ្នាំ ជាកម្មករ បញ្ជាក់ថា នៅថ្ងៃកើតហេតុ ខ្លួនបានជិះម៉ូតូមកហៅជនរងគ្រោះ ជាកម្មករចាំស្រះចឹញ្ចឹមត្រីរបស់ឈ្មោះ អ៊ឹង គឹមលី ដូចគ្នាបានមកហៅ អោយទៅហូបបាយព្រឹក ក៏ឃើញគាត់ចងកទៅនឹងធ្នឹមខ្ទមស្លាប់បាត់ទៅហើយ។
តាមការពិនិត្យរបស់ផ្នែកជំនាញ សាកសពខាងលើពិតជាបានស្លាប់ដោយសារធ្វើអត្តឃាតពិតប្រាកដមែន។
ក្រោយពេលពិនិត្យ សមត្ថកិច្ចជំនាញបានធ្វើការប្រគល់ឲ្យសាកសពទៅឈ្មោះ ជួន ពេជ្រ ភេទស្រី អាយុប្រហែល៦៤ឆ្នាំ ត្រូវជាប្រពន្ធយកទៅធ្វើបុណ្យសពតាមប្រពៃណី៕
មតិយោបល់