ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ តែជាអកុសលបានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវវិថីផែ មុខការ៉ាស់ ក្រុមហ៊ុនសូ ងួន ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូ១គ្រឿង ម៉ាក SUZUKI smash ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1C-1852 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ជិះក្នុងទិសដៅពីផ្សារឃ្លាំងលើ ឆ្ពោះទៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ លុះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយ រថយន្តកុងតឺន័រ ដែលចតនៅស្ងៀម រថយន្តម៉ាក STERLING ពណ៌ បៃតង ពាក់ស្លាកលេខ ភ្នំពេញ3D-3470 សណ្តោងរឺម៉កដឹកកុងតឺន័រ ជាកម្មសិទ្ធរបស់ក្រុមហ៊ុនសូងួន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែង ធ្វើការវាស់វែងនិងនាំយករថយន្ត និង ម៉ូតូ មករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕
មតិយោបល់