ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ត្រូវសមត្ថកិច្ចបានឃាត់ខ្លួនពាក់ព័ន្ធករណីរណ្តៅរ៉ែមាសបណ្តាលឲ្យថប់ដង្ហើមស្លាប់ចំនួន៣នាក់

ព្រះវិហារៈ បុរសម្នាក់ជាជនជាតិចិនម្នាក់ត្រូវសមត្ថកិច្ចបានឃាត់ខ្លួនក្នុងនាមជាអ្នកគ្រប់គ្រងកម្មករដែលបានប្រើឲ្យកម្មករចិនចុះទៅក្នុងរណ្តៅរ៉ែមាសបណ្តាលឲ្យថប់ដង្ហើមស្លាប់ចំនួន៣នាក់។

ជនជាតិចិនខាងលើមានឈ្មោះ Wang Zhenyu ភេទប្រុស អាយុ៤៣ឆ្នាំ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាកាលពីថ្ងៃទី២៤ ខែមិថុនា កន្លងមកនគរបាលស្រុករវៀងបានទទួលព័ត៌មានពីករណីធ្វេសប្រហែសធ្វើឲ្យស្លាប់មនុស្សចំនួន៣នាក់ជាជនជាតិចិនក្នុងអណ្តូងរ៉ែមាសនៅចំណុចព្រៃទទឹងស្ថិតក្នុងត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង កាលពីថ្ងៃទី២៣ ខែមិថុនា ចន្លោះពីម៉ោង២ទៅម៉ោង៣រសៀល។

ប្រភពបន្តថាជនរងគ្រោះជាជនជាតិចិនទាំង៣នាក់នេះមាន១-ឈ្មោះWang Zhenran ភេទប្រុស អាយុ៣២ឆ្នាំ ២-ឈ្មោះGaoDehua ភេទប្រុស អាយុ៥៧ឆ្នាំ និង៣-ឈ្មោះZhang Jichun ភេទប្រុស៤៦ឆ្នាំ។
ក្នុងករណីនេះសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។ចំណែកសពជនរងគ្រោះទាំង៣នាក់ត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រក្រសួងមហាផ្ទៃ៕

 

មតិយោបល់