ព័ត៌មានជាតិ

ចេញពីភ្នំពេញ នាំគ្នាបង្កើតក្រុមបក្ខពួកឆក់ជនរបទេសនៅខេត្តសៀមរាប ចៃដន្យជាប់ខ្នោះរបស់សមត្ថកិច្ច!

សៀមរាបៈ លោកវរសេនីយ៍ត្រី ដា ចំរើន អធិការរងក្រុងសៀមរាប បានប្រាប់Post News ថា មានការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ក្រោយពីបានធ្វើសកម្មភាពឆក់កាបូបពីជនជាតិអង់គ្លេស ដែលកំពុងធ្វើដំណើរតាមដងផ្លូវ។

ការឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង៤ល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនរងគ្រោះមានឈ្មោះ Jona than chan ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិអង់គ្លេស សម្ភារៈបាត់បង់រួមមាន ប្រដាប់សាកថ្មទូរសព្ទ ១, ទូរសព្ទ ១គ្រឿង (sumsung galaxy s6 ) ,Visa card ១សន្លឹក , ខ្សែដៃលោហៈធាតុពណ៌ទឹកប្រាក់ ១ និងប្រាក់ដុល្លារ ២៥ដុល្លារ ។

ក្រោយពេលកើតហេតុហើយនោះ សមត្ថកិច្ចបានឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន៦នាក់ រួមមាន៖
១.ឈ្មោះ ជា លាងគី ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
២.ឈ្មោះ សោរ ដាណេ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៣.ឈ្មោះ ម៉ៅ សុបញ្ញា ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
៤.ឈ្មោះ ម៉ៅ ចាន់ថាវី ភេទស្រី អាយុ ២១ឆ្នាំ ទីលំនៅ ភូមិអំពិល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
៥.ឈ្មោះ ព្រឿង សុផានិត ភេទប្រុស អាយុ ២៧ឆ្នាំ ទីលំនៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
និងទី៦.ឈ្មោះ ទេព ស្រីនិច ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមចម្លើយសារភាព របស់ជនសង្ស័យ បានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាព ករណីខាងលើពិតប្រាកដមែន និងកន្លងមកធ្លាប់បានធ្វើសកម្មភាព ឆក់ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោង៨និង៣០នាទីយប់មុខសណ្ឋាគារឃីងដុម ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

សម្ភារៈដកហូតបានរួមមាន៖ កុំព្យូទ័រយួដៃ១គ្រឿងម៉ាក​ អេបផល, ចិញ្ជៀនលោហៈធាតុ ពណ៌ស៥វង់, វិទ្យុទាក់ទងប្រភេទ ID ពណ៌ខ្មៅ១គ្រឿង, វ៉ែនតា២,​ កាបូបយួរដៃ១ចម្រុះពណ៌, ដុំសាកចំនួន៣, កាបូបស្ពាយ ពណ៌បៃតងចំនួន១, កាបូបស្ពាយចំហៀងចំនួន១ ,ប្រាក់អង់គ្លេស១២០, ប្រាក់​អឺរ៉ូ​៥, ប្រាក់ម៉ាឡេស៊ី៦, ប្រាក់មីយ៉ាន់ម៉ា២១៣៥០, កាតបង់ប្រាក់របស់ធនាគារចិន២សន្លឹក, កាតធនាគារCCB ១, កាតធនាគារមែននូឡាយ​ ឈ្មោះ​ ម៉ៅ​ ​ចាន់ថាវី, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ឈ្មោះ​ ម៉ៅ​ ចាន់ថាវី, ប័ណ្ណសម្គាល់ខ្លួនអ្នកសារព័ត៌មាន​ រស្មីមេគង្គ​ និង​លិខិតបេសកកម្ម​ឈ្មោះ​ ព្រឿង​ សុផានិត។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់