ព័ត៌មានជាតិ

ប្រពន្ធចាក់ប្តីមួយកាំបិត បាញ់ឈាមដូចអារ.កមាន់

ភ្នំពេញ: បុរសម្នាក់ ត្រូវបានប្រពន្ធរបស់ខ្លួនចាក់ចំមួយកាំបិតត្រង់ដោះខាងឆ្វេង បណ្តាលឲ្យបាញ់ឈាមដូចអារកមាន់រងរបួសធ្ងន់ ក្រោយកើតជម្លោះនៅក្នុងគ្រួសារ កាលពីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចមូលដ្ឋានបានថា ជនរងគ្រោះឈ្មោះ ច្រេង សុភា ភេទប្រុស អាយុ៣៦ឆ្នាំ រីឯប្រពន្ធមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយបានរត់គេចខ្លួនបាត់។ ចំណែកប្តីត្រូវបានក្រុម៧១១ របស់កងពលលេខ៧០ ចុះទៅជួយអន្តរាគមន៍ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។

បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ជនរងគ្រោះជាអ្នករត់ម៉ូតូឌុប ហើយរាល់ដងតែងតែចូលផ្ទះ នៅយប់ជ្រៅ តែថ្ងៃនេះចូលផ្ទះពីក្បាលព្រលប់ ស្រាប់តែមកដល់ផ្ទះមិនឃើញមានបាយសម្ល ទើបនាំឲ្យកើតជម្លោះរហូតវាយតប់គ្នា។ ពេលកំពុងឈ្លោះប្រកែកគ្នា និងវាយគ្នានោះ ស្រាប់តែប្រពន្ធបានយកកាំបិតចុងស្រួចចាក់ចំដោះប្តីខាងឆ្វេង បណ្តាលហូរឈាមយ៉ាងខ្លាំងតែម្តង។

បច្ចុប្បន្នបុរសរងគ្រោះជាប្ដី កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យឯកជន៕

photo_2016-06-08_13-07-47

photo_2016-06-08_13-07-49

photo_2016-06-08_13-07-51

photo_2016-06-08_13-07-56

photo_2016-06-08_13-07-54

មតិយោបល់