ភ្នំពេញៈ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានប្រាក់ឧបត្ថម្ភជិត៥ម៉ឺនដុល្លារអាមេរិក ក្រោយយកឈ្នះក្រុមជម្រើសជាតិឆៃនីសតៃប៉ិ ក្នុងលទ្ធផល ២ ទល់នឹង ០ ភ្លាមៗនៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦។
គ្រាន់តែស្នូរកញ្ចែបញ្ចប់ការប្រកួតភ្លាម ពិធីការនីប្រចាំទីលានបានប្រកាសថា ក្រុមជម្រើសជាតិទាំងមូល នឹងទទួលបានប្រាក់ឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំនួន៣៣០០០ដុល្លារ។ ចំណែកក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ZEUS ក៏បានប្រកាសឧបត្ថម្ភ ៥០លានរៀលផងដែរ ដល់ក្រុមជម្រើសជាតិ ដែលមានទឹកប្រាក់សរុបជិត៥ម៉ឺនដុល្លារអាមេរិក៕
មតិយោបល់