ភ្នំពេញៈ ខណៈដែលសាលារាជធានីភ្នំពេញបានចេញគោលការណ៍ មិនអនុញ្ញាតឲ្យរថយន្តធន់ធំបើកចូលក្រុងខុសនឹងម៉ោងអនុញ្ញាតរបស់សាលាក្រុងនោះ មានបងប្អូនប្រជាពលរដ្ឋមួយចំនួនធំ នៅតែរអ៊ូរទាំ ចំពោះរថយន្តកុងតឺន័រមួយចំនួន ដែលកំពុងតែធ្វើការបើកបរ និងចតគ្មានសណ្តាប់ធ្នាប់នៅតាមដងផ្លូវ ហាក់មិនខ្លាចរអែងនឹងសមត្ថកិច្ចសោះ។
ជាក់ស្តែងជារៀងរាល់ថ្ងៃ នៅតាមបណ្តោយផ្លូវ២៧១ចំការដូង រួមនិងទីតាំងច្រមុះជ្រូកស្ទឹងមានជ័យ គេសង្កេតឃើញនៅតែមានរថយន្តកុងតឺន័រ ធន់ធំ បន្តបើកចូលក្រុង និងចតគ្មានសណ្តាប់ធ្នាប់នៅតាមដងផ្លូវ ស្ទើរជារៀងរាល់ថ្ងៃ ផ្ទុយទៅនឹងការអនុញ្ញាតរបស់សាលាក្រុង ដែលបានហាមមិនឲ្យរថយន្តកុងតឺន័រទាំងនេះ បើកចូលក្រុងនៅពេលថ្ងៃនោះទេ ព្រោះអាចនឹងបង្កគ្រោះថ្នាក់ជាយថាហេតុ ដល់បងប្អូនប្រជាពលរដ្ឋបានគ្រប់ពេលវេលា។
ដូច្នេះប្រជាពលរដ្ឋសូមណូមពរ ដល់លោកអភិបាលរាជធានីភ្នំពេញ ជួយពិនិត្យមើលចំណុចទាំង២នេះផង៕
មតិយោបល់