ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីវាយប្លន់ នៅខណ្ឌសែនសុខ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៣នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស។

១/ ឈ្មោះ លី ដាន ហៅហេង ភេទប្រុស អាយុ ២៦ឆ្នាំ
២/ ឈ្មោះ សុខ សុវណ្ណ ភេទប្រុស អាយុ ២៣ឆ្នាំ
៣/ ឈ្មោះ ប្រាក់ សុនី ហៅម៉ាប់ ភេទប្រុស អាយុ ១៨ឆ្នាំ

ជនសង្ស័យទាំង ០៣នាក់នេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ស្រាវជ្រាវ ឃាត់ខ្លួនបាន កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០១ និង៣០នាទី ដែលពួកគេជាប់ពាក់ព័ន្ធករណីធ្វើសកម្មភាព វាយដោយប្រើដំបង និងដំថ្ម គប់ទៅលើជនរងគ្រោះ រហូតដល់ជនរងគ្រោះ រត់ចោលម៉ូតូ ហើយពួកគេ បានយកម៉ូតូរបស់ជនរងគ្រោះ ម៉ាក ហុងដា Click សេរីឆ្នាំ២០១៩ ស្លាកលេខ កំពង់ចាម 1V-2346 ជិះគេចខ្លួនបាត់ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២០ និង៣០នាទី នៅចំណុច សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមបញ្ជាក់៖ កន្លងមកជនសង្ស័យខាងលើ តែងតែប្រើប្រាស់គ្រឿងញៀន ជាប្រចាំរៀងរាល់ថ្ងៃផងដែរ៕

មតិយោបល់