ព័ត៌មានជាតិ

ស្រវឹងស្រាទៀតហើយ! ចុះងូតទឹកទន្លេ បណ្តាលឲ្យលង់ទឹកស្លាប់ចោលប្រពន្ធកូន

កណ្តាលៈ បុរសម្នាក់តែងតែផឹកស្រាជាប្រចាំ ហើយថែមទាំងរករឿងប្រពន្ធកូនស្ទើរជារៀងរាល់ថ្ងៃ តែកុសលអាក្រក់បែរជាស្រវឹងស្រា ចុះទៅងូតទឹកទន្លេ លង់ទឹកស្លាប់ទៅវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមាត់ទន្លេមេគង្គ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។

បើតាមប្រពន្ធបានឲ្យដឹងថា ជនរងគ្រោះឈ្មោះត្រឹង យុាំងតូយ ភេទប្រុស អាយុ៤៣ឆុ្នាំ ជនជាតិវៀតណាម មុខរបរ ទិញអេតចាយ ទីលំនៅសព្វថ្ងៃ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រស្រុកល្វាឯម ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា កន្លងមកជនរងគ្រោះតែងតែផឹកស្រាស្រវឹងជាប្រចាំ ហេីយក្នុងពេលស្រវឹងម្តងៗគឺរករឿងប្រពន្ធ ដោយសារការផឹកស្រាជនរងគ្រោះវង្វេងគ្រប់គ្រងស្មារតីមិនបាន។នៅថ្ងៃកេីតហេតុ ប្រពន្ធកូនអ្នករងគ្រោះបាននាំគ្នាទៅលក់កាហ្វេ(រទេះរុញ)មិនបាន នៅផ្ទះទេ។ ជនរងគ្រោះចេញពីផ្ទះដោយស្ថានភាពស្រវឹងដេីរទៅមុជទឹកទន្លេម្នាក់ឯង ពេលប្រពន្ធ​ កូនមកពីរកស៊ីវិញ មិនឃេីញប្តីនៅផ្ទះបានដេីររក ពេលនោះកូនក្មេងជនជាតិវៀតណាមនៅក្នុងភូមិបានប្រាប់ថា ឃេីញជនរងគ្រោះ ចុះមុជទឹកទន្លេ ។ប្រពន្ធជនរងគ្រោះ បាននាំគ្នាហៅបងប្អូននៅក្នុងភូមិចុះរកក្នុងទឹករហូតដល់ម៉ោង១០យប់ តែរកមិនឃេីញសព ហេីយបានបន្តរកមកដល់ម៉ោង៥និង៣០នាទីល្ងាចថ្ងៃដដែល ទើបឃេីញសាកសពរួចរាយការណ៍មកប៉ុស្តិ៍នគរបាលអរិយក្សត្រ ចុះមកពិនិត្យនិងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់