ព័ត៌មានជាតិ

ឃើញក្មេងស្រីដេកតែម្នាក់ឯង ចូលទៅចាប់រំលោភបានសម្រេច ចុងក្រោយជាប់ខ្នោះ!

ស្ទឹងត្រែងៈ លោកប្រធានការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តស្ទឹងត្រែង បានប្រាប់Post Newsថា មានករណីឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈក្មេងស្រីម្នាក់ ខណៈដែលក្មេងស្រីរងគ្រោះបានដេកក្នុងផ្ទះជីតាតែម្នាក់ឯង។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិច្រប់ ឃុំរមាស ស្រុកសេសាន ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះមានឈ្មោះ ឃ.ច.រ ភេទស្រី អាយុ៧ឆ្នាំ និងជនសង្ស័យមានឈ្មោះ គៀង ពុន ភេទប្រុស ត្រូវជាពូជនរងគ្រោះ ទាំងពីរនាក់ស្នាក់នៅភូមិឃុំកើតហេតុ។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានដេកនៅក្នុងផ្ទះជីតាតែម្នាក់ឯង ខណៈនោះជនសង្ស័យក៏បានឡើងទៅលើផ្ទះ ហើយបីក្មេងស្រីរងគ្រោះទៅខាងក្រោយភូមិក្នុងព្រៃ រួចចាប់រំលោភក្មេងស្រីរងគ្រោះបានសម្រេច ព្រមទាំងយកដៃច្របាច់កជនរងគ្រោះមិនឲ្យស្រែក បណ្តាលឲ្យរលាត់ស្បែក.កធ្ងន់ធ្ងរ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹង ពីឪពុកនិងម្តាយជនរងគ្រោះ លុះរហូតមកដល់ថ្ងៃទី២ ខែធ្នូ នេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួននិងសាកសួរ ជនសង្ស័យភ្លាមៗតែម្តង រួចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្ន សមត្ថកិច្ចបាននាំខ្លួន ជនសង្ស័យមកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់