ព័ត៌មានជាតិ

បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់តាមចិញ្ចើមផ្លូវ បង្កការភ្ញាក់ផ្អើលកើតឡើង

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង០៩និង៤០នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ មានករណីប្រទះឃើញសាកសពបុរសមិន ស្គាល់អត្តសញ្ញាណម្នាក់ ដេកស្លាប់នៅតាមចិញ្ចើមផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ នៅក្រោយពេលកើតហេតុភ្លាមៗ អាជ្ញាធរនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារនៃអង្គភាពសារព័ត៌មានPost News នឹងផ្សាយជូនបន្តទៀតនាពេលក្រោយ ៕






មតិយោបល់