ព័ត៌មានជាតិ

ជនជាតិចិនជាអ្នកគ្រប់គ្រងម្នាក់ ត្រូវជនសង្ស័យឆក់ទូរស័ព្ទ នៅមុខសណ្ឋាគារហ័រយិនកុងស៊ាន

ភ្នំពេញ: ពីរនាក់ឪពុកកូនជាជនជាតិចិន បានចេញពីសណ្ឋាគារបម្រុងទៅហូបអី នៅក្រៅ ខណ:កំពុងតែនិយាយទូរស័ព្ទ ស្រាប់តែត្រូវជនសង្ស័យ២នាក់ ឆក់ទូរស័ព្ទបានសម្រេច កាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅមុខសណ្ឋាគារហ័រយិនកុងស៊ាន ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះជាកូនឈ្មោះ HUAN GTONG ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរជាអ្នកគ្រប់គ្រងស្នាក់ នៅក្នុងសណ្ឋាគារហ័រយិនកុងស៊ាន ស្ថិតនៅទីតាំងខាងលើ។

តាមសម្តីស្ត្រីម្នាក់ ដែលជាអ្នកបកប្រែភាសាចិន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនជាតិចិនទាំង២នាក់ឪពុកនិងកូន បានចេញពីសណ្ឋាគារខាងលើ បម្រុងនាំគ្នាទៅហូបអីនៅក្រៅ ដោយនៅពេលនោះ ឪពុកបានឡើងជិះលើរថយន្ត ហើយកូនប្រុសកំពុងនិយាយទូរស័ព្ទ នៅខាងក្រោយរថយន្ត។ ភ្លាមៗនោះស្រាប់តែឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស្កូបពី មកធ្វើសកម្មភាពឆក់យកទូរស័ព្ទ ពីដៃរបស់ជនរងគ្រោះ រួចជិះគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុជនរងគ្រោះ បាននាំស្ត្រីជាអ្នកបកប្រែ មកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ផងដែរ៕

មតិយោបល់