ព័ត៌មានជាតិ

Update៖ ពលរដ្ឋប្រទះឃើញសពបុរសអណ្តែតទឹក មិនទាន់ស្គាល់អត្តសញ្ញាណ នៅក្រោមស្ពានព្រែកព្នៅ!

ភ្នំពេញ: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញសពបុរសអណ្តែតទឹកម្នាក់ ដោយមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្រោមស្ពានព្រែកព្នៅ ក្នុងភូមិឡកំបោសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាកមួយរូបឲ្យដឹងថា នៅមុនពេលកើតហេតុនេះប្រជាពលរដ្ឋដែលនៅលើបែរនៅលើទឹកទន្លេក្នុងទឹកដីខណ្ឌព្រែកព្នៅ បានប្រទះឃើញសពបុរសខាងលើ នៅក្បែរបែរបស់ពួកគាត់ស្នាក់នៅ តែដោយសាសពធំក្លិន ក៏បានឲ្យអ្នកនេសាទផ្សេងទៀតជួយរុញចេញពីកន្លែកើតហេតុ ដែលនៅខាងជើងស្ពានព្រែកព្នៅ មកខាងត្បូងស្ពានក្នុងភូមិឡកំបោ សង្កាត់ស្វាយប៉ាកវិញ។

សពបុរសខាងលើមានវ័យប្រហែលជាង៣០ឆ្នាំ ពាក់អាវយឺតក្រឡាឆ្នូតខោខ្មៅ សពអណ្តែតទឹកផ្កាប់មុខ។ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយក៏មិនទាន់ដឹងថាស្លាប់ដោយសាអ្វីដែរ។

ក្រោយពីមានសេចក្តីរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុនិងបានទាក់ទងផ្នែកជំនាញដើម្បីពិនិត្យរកហេតុផលនៃកាស្លាប់និងបានដឹងរឿងហើយម៉ោងជាងថ្ងៃដដែលនេះសពនៅក្នុងវត្តព្រែកព្នៅ៕

មតិយោបល់