ព័ត៌មានជាតិ

ផ្អើលទាំងយប់ ស្រ្តីម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួល ចោលកូនអាយុ ៤ឆ្នាំ

ភ្នំពេញៈ កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី៤ខែសីហា ឆ្នាំ២០១៨ មានករណីបង្កការភ្ញាក់ផ្អើលមួយ ដោយស្រ្តីម្នាក់បានដេកស្លាប់ ក្នុងបន្ទប់ជួល ស្ថិតនៅត្រង់ចំណុចខាងក្រោយរោងចក្រឥណ្ឌា ក្នុងភូមិព្រែកទារទី១ សង្កាត់ចោមចៅទី៣
ខណ្ឌពោធិ៏សែនជ័យ។

ស្រ្តីរងគ្រោះ ពុំទាន់ត្រូវបានគេស្គាល់អត្តសញ្ញានោះទេ តែអ្នកជិតខាងនៅទីនោះ តែងហៅថា ម៉ែ អាអ៊ូខុង នាងមានអាយុប្រហែល៣០ឆ្នាំជាង មុខរបរនៅផ្ទះ មានកូនតូចមួយ អាយុ៤ឆ្នាំ
ភេទប្រុស និងប្តីឈ្មោះ សុង សារ៉ែន អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានស្រុកកំណើត នៅភូមិ បង់អិត ឃុំបង់អិត ស្រុកព្រះស្តេចខេត្តព្រៃវែង។

តាមប្រភពពីអ្នកជិតខាង ដែលរស់នៅជិតបន្ទប់ជនរងគ្រោះ បាននិយាយថា ស្រ្តីខាងលើជាញឹកញាប់ តែងតែផឹកស្រាថ្នាំជាប្រចាំ រួមទាំងមានជំងឺប្រចាំកាយទៀត ទើបជាហេតុបង្កឲ្យគាត់ស្លាប់បែបនេះ។

ក្រោយមកសមត្ថកិច្ច បានចុះមកធ្វើកោសល្យវិច័យ បានញ្ជាក់ថា ស្រ្តីខាងលើស្លាប់ដោយសារគាំងបេះដូង រួចក៏ប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់