ខេត្តតាកែវៈ ករណីគ្រោះថ្នាក់ចរាចរណ៍១ រវាងរថភ្លើង និងម៉ូតូ បណ្ដាលឲ្យស្លាប់បុរស២នាក់ នៅវេលាម៉ោង ២ និង២០នាទីទៀបភ្លឺថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៤ ពាក់ស្លាកលេខ PP1CL8385 បើកបរពីទិសខាងលិច មកដល់ចំណុចខាងលើ បានបុកជាមួយរថភ្លើង ដែលបើកបរមកពីទិសខាងត្បូង អូសប្រហែល១ គីទ្បូម៉ែត្រ បណ្ដាឲ្យស្លាប់អ្នកជិះម៉ូតូទាំង ២ នាក់ ហើយមកទល់ពេលនេះ សមត្ថកិច្ចពុំទាន់អាចកំណត់អត្តសញ្ញាណជនរងគ្រោះបាននៅទ្បើយទេ៕
មតិយោបល់