ប៊ែលហ្សិក៖ការចុះហត្ថលេខា ជាមួយនឹង ក្មេងអាយុ ២០ ខែ របស់ក្លិប FC Racing Boxberg នៅប៊ែលហ្សិក ជាលទ្ធផលបានធ្វើឲ្យមនុស្សដែលស្នេហាវិស័យកីឡាភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
តាមរបាយការណ៍ បានឲ្យដឹងថា Dany Vodnik ដែលជាលេខាធិការនៃក្លិបខាងលើ បានឲ្យដឹងថា ក្មេងប្រុស Bryce Brites ជាក្មេងប្រុសម្នាក់ដែលឆ្លាតបំផុត ក្នុងវិស័យកីឡាបើទោះបីជាមានអាយុ ២០ខែ ដូចខាងក្លិបត្រូវតែធ្វើទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន។
ចំណុចដែលធ្វើឲ្យក្លិបខាងលើចុះកុងត្រាជាមួយនឹងក្មេងរូបនេះ ដោយសារតែមើលឃើញ ពីចំណុច គ្រប់គ្រងបាល់របស់ក្មេង វិធីផ្សេងៗទៀតដ៏អស្ចារ្យ ខណៈដែលដែលដាក់បាល់នឹងជើងនោះ ។ ក្រៅពីនេះក្មេងប្រុសឆ្លាតវៃនេះអាចស៊ុតបាល់បានចំងាយ ៥ ម៉ែត្រ។
ជាមួយនឹងកុងត្រានេះដែរ ក្មេងប្រុសអាយុ ២០ ឆ្នាំ Bryce Brites នឹងក្លាយជាកីឡាករអាជីពវ័យក្មេងបំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ៕

មតិយោបល់