កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីទាស់សម្តីគ្នាជាមួយភាគីប្តីប្រពន្ធម្ខាងទៀត រហូតផ្ទុះហិង្សារទាញខ្វែវ កាប់រំសាយកំហឹង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ទី១-ឈ្មោះ ហេង ប៊ុនធឿន ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ (របួសស្នាម កដៃខាងស្តាំ) និងទី២.ឈ្មោះ ចែត ថា ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកើតហេតុ (របួសស្នាមកំពួនដៃខាងស្តាំ)។ ចំណែកជនសង្ស័យមានឈ្មោះ ជឹម អ៊ុក ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ (របួសស្នាមថ្ពាល់ខាងឆ្វេង) ដកហូតបានកាំបិតខ្វែវប្រវែង ១.០៤ម៉ែត្រ ចំនួន១ដើម។
មុនពេលកើតហេតុ ឈ្មោះ ជឹម អ៊ុក និងហេង ប៊ុនធឿន មានទំនាស់ពាក្យសម្តីជាមួយគ្នា បន្ទាប់មកឈ្មោះ ហេង ប៊ុនធឿន បានវាយត្រូវចំក្បាលឈ្មោះ ជឹម អ៊ុក ចំនួន២ដៃ។ ដល់ថ្ងៃទី៥ ខែមិថុនា ២០១៧ ម៉ោង៣រសៀល ឈ្មោះ ហេង ប៊ុនធឿនមានទំនាស់គ្នាដោយឈ្មោះ ហេង ប៊ុនឿន ចោទឈ្មោះ ជឹម អ៊ុក ថាដុតរោងខ្លួន ហើយឈ្មោះហេង ប៊ុន ធឿនបានវាយទៅលើឈ្មោះ ជឹម អ៊ុក ជាច្រើនដៃត្រូវចំមុខបណ្តាលឲ្យមានរបួសស្នាម។ ដល់ម៉ោង៧យប់ថ្ងៃដដែល ឈ្មោះ ជឹម អ៊ុក បានទៅយកកាំបិតខ្វែងពីផ្ទះមកកាប់ឈ្មោះ ហេង ប៊ុនធឿន ត្រូវចំ កដៃខាងស្តាំបណ្តាលឲ្យមានរបួសស្នាម ឃើញដូចនេះឈ្មោះ ចែត ថា ជាប្រពន្ធបានចូលទៅឃាត់ត្រូវឈ្មោះ ជឹម អ៊ុក កាប់ត្រូវកំភួនដៃខាងស្តាំបណ្តាលឲ្យរបួសស្នាម ។បន្ទាប់មកជនរងគ្រោះបានទៅដាក់បណ្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍វិហារសួគ៌ចុះអន្តរាគមន៍ឃាត់ខ្លួនឈ្មោះជឹម អ៊ុក បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបន្តអនុវត្តតាមនីតិវិធីច្បាប់តែម្តង ។
ព័ត៌មានជាតិ
មតិយោបល់