ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប​LEXUS 570 ពន្លះរថយន្តMazda ខ្ទេចមុខរៀងខ្លួន!

ភ្នំពេញ: រថយន្តម៉ាកLEXUS570មួយគ្រឿងបានបុកគ្នាយ៉ាពេញទំហឹងជាមួយរថយន្តម៉ាកMAZDA ខណ:ដែលកំពុងបើកបរក្នុងទិសដៅបញ្រ្ចាសគ្នា បណ្ដាលឲ្យរងការខូចខាតក្រពឹតនិងដាច់រយះមុខរៀងៗខ្លួន ហើយមិនតែប៉ុណ្ណោះរថយន្តម៉ាកMAZDAបានរេចង្កូតធ្លាក់ពីលើផ្លូវចូលទៅក្នុងទឹកប្រឡាយថែមទៀតផង។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ នៅតាមផ្លូវ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិអន្លូងគងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តទាំង២គ្រឿងដែលបានបើកបុកគ្នាបង្កឲ្យមានការខូចខាតរៀងៗខ្លួននោះគឺ១គ្រឿងម៉ាកLEXUS570 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AJ-5579។ ចំណែករថយន្ត១គ្រឿងទៀតម៉ាកMAZDA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Y-5922 ហើយអ្នកបើកបររថយន្តទាំង២គ្រឿនេះបានរងការខូចខាតយ៉ាងដំណំដូចគ្នាផងដែរ។

ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុរថយន្តទាំង២គ្រឿងនេះបានបើកបរធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសគ្នា ដោយរថយន្តLEXUS 570 បើកបរពីជើងទៅត្បូង។ចំណែករថយន្តMAZDA បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនរៀងៗខ្លួនលុះពេលទៅដល់ត្រង់ចំណុចកើតហេតុមិនដឹងថាមានមូលហេតុអ្វីឡើយទើបបុកគ្នាយ៉ាងពេញទំហឹង។ខណ:នោះរថយន្តទាំង២បានរងការខូចខាតក្រពឹតដាច់រយះមុខដូចគ្នា ហើយរថយន្តMAZDA បានរេធ្លាក់ចូលទៅក្នុងទឹកប្រឡាយ ចំណែកអ្នកបើកបរបានចាកចេញពីកន្លែងកើតហេតុទាំងអស់គ្នា។

បន្ទាប់មកកម្លាំងនគរបាលចរាចរខណ្ឌដង្កោបានចុះទៅធ្វើការវាស់វែងនិងនាំយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់