ព័ត៌មានជាតិ

សមត្ថកិច្ច ឆ្មក់បង្ក្រាបសង្វៀនបញ្ជល់មាន់ដ៏ធំមួយកន្លែងក្នុងខេត្តតាកែវ!

តាកែវៈ លោក ឧត្ដមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការអាវុធហត្ថខេត្តតាកែវ បានប្រាប់Post News ថា
កម្លាំងចម្រុះជាច្រើននាក់ បានចុះធ្វើការឆ្មក់បង្ក្រាបទីតាំងសង្វៀនបញ្ជល់មាន់ខុសច្បាប់មួយកន្លែងក្នុងខេត្តតាកែវ ដោយដកហូតវត្ថុតាងបានមួយចំនួនធំ ដែលធ្វើឡើងនៅម៉ោង៩ព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិត្រពាំងលើក ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។

ជាលទ្ធផល កម្លាំងបានរកឃើញថា មាន់៥ក្បាល អង្រុតចំនួន៤៥ជុំ តុអាប៉ោង១ បណ្ណ័ភ្នាល់, រោងបញ្ជល់មាន់សង់ពីដែក មានកៅអីអង្គុយជុំវិញទំហឹង ២២គុណនឹង២២ម៉ែត្រ និងរោងថែមាន់២ខ្នង ទំហំ៧គុណនឹង២២ម៉ែត្រ ចំនួន១ខ្នង , សៀវភៅផ្គូរផ្គងមាន់ ចំនួន២ក្បាល , វិក័យបត្រ ចំនួន៨៣ដុំ និងបង់រំក្នើយ មួយចំនួនទៀត ។ ចំណែកទីតាំងខាងលើ គឺសម្រេចរុះរើចោលទាំងស្រុង៕

មតិយោបល់