ព័ត៌មានជាតិ

ជួញដូរគ្រឿងញៀនក្នុងផ្ទះសំណាក់ ប៉ាអ៉ីម៉ាក់ អស់លក្ខណ៍ត្រូវសមត្ថកិច្ចបង្ក្រាបបាន

តាកែវ: លោក ឧត្ដមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការអាវុធហត្ថខេត្តតាកែវ បានប្រាប់Post News ថា មានការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់ នៅចំណុចផ្ទះសំណាក់ ប៉ាអុីម៉ាក់ ស្ថិតនៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ តាកែវ ។

ជនសង្ស័យទាំង២នាក់នោះ ទី១មានឈ្មោះ ម៉ម លីហួរ ភេទប្រុស អាយុ១៨ឆ្នាំ (ជាសិស្ស) រស់នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវនិងជនសង្ស័យទី២ឈ្មោះ ប៊ន រ៉ាដា ភេទប្រុស អាយុ១៦ឆ្នាំ (សិស្ស) រស់នៅភូមិអង្គនរាយ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងនោះដែរ កម្លាំងដកហូតបាន ម្សៅក្រាមសថ្លា ៣កញ្ចប់ទម្ងន់សរុប ៣,១៤ក្រាម ,ជញ្ជីងថ្លឹងចំនួន១ និងទូរសព្ទ៣គ្រឿងផងដែរ៕

មតិយោបល់