ភ្នំពេញៈ ម៉ូតូចំនួន២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសចំនួន២នាក់រងរបួសយ៉ាងធ្ងន់ធ្ងរដូចគ្នា ខណៈម៉ូតូមួយគ្រឿងបើកឆ្លងផ្លូវ ហើយមួយគ្រឿងទៀតបើកបរក្នុងល្បឿនយ៉ាងលឿននោះ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៤ និង ៤៥ នាទីល្ងាច ថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១៧ នៅផ្លូវរដ្ឋសភា កែងនិងផ្លូវលេខ ៧៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ឈ្មោះ លី សារិន អាយុ ៥៧ឆ្នាំ មមានទីលំនៅក្នុងភូមិស្ទឹងជ្រៅ ឃុំដើមមៀន ស្រុកតាខ្មៅ ខេត្តកណ្តាល បានជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1S-4016 មួយគ្រឿងបើកឆ្លងផ្លូវ ពេលនោះក៏ស្រាប់តែមានម៉ូតូម៉ាក ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FJ-5235 ជិះគ្នា២នាក់ក្នុងល្បឿនយ៉ាងលឿន បើកមកបុកបណ្តាលឲ្យបុរសម្នាក់ខាងលើរងរបួសធ្ងន់ និង បុរសម្នាក់ទៀតដែលជិះខាងក្រោយរងរបួសម៉ូតូស្មាស់រងរបួសស្រាល និងអ្នកបើកបររត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុ បុរសរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសាមុយមកដឹកយកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ចំណែកឯម៉ូតូទាំង២គ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនយកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត៕
https://youtu.be/ge0UC3_nQ5E
មតិយោបល់