សៀមរាបៈ យោងតាមផេក មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ លំហាត់សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំ ដែលមានឈ្មោះ REPEX-19 ចាប់ផ្តើមធ្វើហើយនៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក្នុងគោលបំណងធ្វើការសាកល្បង ហ្វឹកហ្វឺន និងផ្តល់បទពិសោធន៍ ដល់ស្ថាប័ណ្ណនានាដែលមានការពាក់ព័ន្ធ សំដៅលើកកម្ពស់ការជួយសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះជាយថាហេតុ។
ក្នុងករណីនេះ មានការដុតប្រេង និងកង់ឡានចាស់ៗ បង្កើតជាអណ្តាតភ្លើង ព្រមទាំងផ្សែងខ្មួលខ្មាញ់ជាសប្បនិម្មិតនៃការធ្លាក់យន្តហោះ ការចល័តរថយន្តពន្លត់អគ្គិភ័យ ការដឹកជញ្ជូនរងគ្រោះទៅកាន់មន្ទីរពេទ្យនានាក្នុងក្រុងសៀមរាប ដែលជាប្រធានបទធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ។
នេះជាការយកចិត្តទុកដាក់ពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា និង អាជ្ញាធរខេត្តសៀមរាប សំដៅលើកកម្ពស់ប្រសិទ្ធភាព ក្នុងការជួយសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា ៕
មតិយោបល់