កោះកុងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៦និង ២៩នាទីព្រឹក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រពាំងរូងបានទទួលព័ត៌មាន ពីលោកស្រី កង ឡាយ មេឃុំត្រពាំងរូងថា មានមនុស្សធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) នៅចំណុចវាលតាភូ ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។
ក្រោយពីទទួលព័ត៌មានកម្លាំងប៉ុស្តិ៍សហការ និងកម្លាំងអធិការដ្ឋានផ្នែកព្រហ្មទ័ណ្ឌ កម្លាំងអាវុធហត្ថស្រុកកោះកុង លោកគ្រូពេទ្យមណ្ឌលសុខភាពត្រពាំងរូង និងលោកមេភូមិត្រពាំងរូង បានចុះទៅដល់កន្លែងកើតហេតុ បានឃើញសាកសពមានឈ្មោះ ជួង សាអែម ភេទប្រុស អាយុ ៨៩ ឆ្នាំ មានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុខាងលើ ។
យោងតាមការពិនិត្យសាកសព របស់លោកគ្រូពេទ្យ ក្រុមកាងារ អាជ្ញាធរភូមិ និងការឆ្លើយបំភ្លឺរបស់ក្រុមគ្រួសាររបស់សពបានបញ្ជាក់ថា សពពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។
ក្រោយពីបានពិនិត្យសពរួចរាល់ កម្លាំងបានប្រគល់សាកសពទៅអោយក្រុមគ្រួសារ នៃសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់