ភ្នំពេញៈ ក្រោយពីបើកសវនាការកាត់ទោស នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ដដែល លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាធនីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស ស្ត្រីជនជាប់ចោទ ជាមេឆ្នោតវៀតណាម (កន្ទុយលេខ) ម្នាក់ដាក់ពន្ធនាការកំណត់យៈពេល ១ឆ្នាំ ដោយអនុត្តក្នុងពន្ធនាគារចាប់ពីឃុំខ្លួនទី២២ ខែវិច្ចិកា ឆ្នាំ២០១៧ ដល់ថ្ងៃប្រកាសសាលក្រម ទី៤ ខែធ្នូ ឆ្នាំ២០១៧ ហើយទោសដែលនៅសល់ត្រូវព្យួរធម្មតា។
លោក សេង ហៀង ជាតំណាងអយ្យការសវនាការ បានចោទប្រកាន់ជនជាប់ចោទឈ្មោះ តាន់ ផានី ភេទស្រី អាយុ ៥០ ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅ បន្ទប់ជួលលេខ១ ផ្លូវលំ ក្រុម៨ ភូមិ សាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ ពីបទ ភ្នាក់ងារល្បែងស៊ីសង យោងតាមមាត្រា ៥នៃច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង។
គួរកត់សម្គាល់ថា នៅក្នុងសវនាការ សំណុំរឿងនេះ ត្រូវបានលោក សេង ហៀង ជាងតំណាងអយ្យការ បានស្នើសុំឱ្យតុលាការ ផ្តន្ទាទោសជនជាប់ចោទឱ្យបានទាបបំផុត និងពិនិត្យលទ្ធភាពលើការព្យួរទោសផងដែរ។
គួររំលឹកថា ជនជាប់ចោទខាងលើនេះត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ ចំណុចបន្ទប់ជួលលេខ ១ ផ្លូវលំ ក្រុម៨ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ។
នៅក្នុងប្រតិបត្តិការបង្ក្រាបនោះសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖
-ក្រដាសសម្រាប់កត់ឆ្នោត វៀតណាម មួយចំនួនធំ
-ប៊ិចចំនួន៤ដើម
-ម៉ាស៊ីន គិតលេខ ចំនួន២គ្រឿង
-សេរីចេញលទ្ធផលឆ្នោត មួយចំនួនធំ
-និងលុយខ្មែរ ចំនួន ២១០,៥០០រៀល៕
មតិយោបល់