ព័ត៌មានជាតិ

អ្នកពោធិ៍សែនជ័យ! ម៉ោង៣រសៀលទើបមានភ្លើងវិញ

ភ្នំពេញ: យោងតាមការជូនដំណឹងអគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ នៅវេលាម៉ោង១០ និង១៤នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៤(GS4-F20) ដើម្បីឲ្យក្រុមការងារធ្វើការដោះប៉ុងខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តនៅទីតាំងមួយចំនួនស្ថិតនៅ៖
១.ផ្លូវជាតិលេខ៤ ភូមិកន្ទោក ភូមិកន្ទោកខាងជើង និងភូមិព្រៃស្វា សង្កាត់កន្ទោក។
២.ភូមិព្រៃទា ភូមិព្រៃព្រីងខាងជើង ភូមិព្រៃជីសាក់ ភូមិអង្គ និងភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ៣រសៀល៕

មតិយោបល់