កណ្ដាលៈ រឿងគ្រឿងញៀនជាង១០០កញ្ចប់ ជនជាប់ចោទ២នាក់ ត្រូវបានលោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្ដាល នៅរសៀលថ្ងៃទី៤ ខែធ្នូ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ៥ឆ្នាំ ។
ជនជាប់ចោទមានឈ្មោះ ទុំ វត្ថា ហៅក្រូច អាយុ២១ឆ្នាំ និង ឈ្មោះ ថុន រ័ត្ន អាយុ២០ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ«ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន»ប្រព្រឹត្តកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ។
គួរបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាលសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកកៀនស្វាយ ឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ដោយដកហូតបានគ្រឿងញៀនជាង១០០កញ្ចក់និងវត្ថុតាងបទល្មើសមួយចំនួនទៀត ៕
មតិយោបល់