ព័ត៌មានជាតិ

បើកឆាកប្រយុទ្ធមុខវិទ្យាល័យសុខអាន បណ្តាលឲ្យយុវជន៣នាក់របួស!​

តាកែវ: យុវជន៣នាក់ បានរងរបួសយ៉ាងទ្រោមខ្លួន បន្ទាប់ពីត្រូវភាគីក្រុមបង្កម្ខាងទៀត កាប់និងវាយប្រហារ នៅមុខវិទ្យាល័យ រត់នាំគ្នារត់គេចអស់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិតាលឿ ឃុំឧត្តម្ភសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សារនេះ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណមួយក្រុម មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង រួមមានម៉ាកស៊ុយសាគីនិច ពណ៌ស និងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ប្រដាប់ដោយដាវ១ដើម បានធ្វើសកម្មភាព ជិះម៉ូតូដេញកាប់ជនរងគ្រោះចំនួន៣នាក់ ទី១ឈ្មោះ ផែន វីន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិត្រពាំងស្វាយ ឃុំតាភេម (រងរបួសធ្ងន់ ចំក្បាល១ដាវ) , ទី២ឈ្មោះ កប ពុត ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយគ្នា (រងរបួសស្រាល) និងទី៣ឈ្មោះ កបសៅ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិឃុំជាមួួយគ្នា ពុំមានរងរបួសទេ ដែលការធ្វើសកម្មភាពនេះកើតឡើង ខណ:ដែលជនរងគ្រោះទាំង៣នាក់ កំពុងជិះម៉ូតូទៅធ្វើការ នៅក្រុងទឹកខ្មៅ រួចនាំគ្នារត់គេចខ្លួនបាត់ស្រមោល៕

មតិយោបល់