ត្បូងឃ្មុំៈ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា បន្ទាប់ពីកាប់លើជនរងគ្រោះម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់។
ករណីខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបឹងជើង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះមានឈ្មោះ ហឿង ប៉ោឡាក់ ភេទប្រុស អាយុ២៤ឆ្នាំ។
ចំណែកជនសង្ស័យទី១មានឈ្មោះ រ៉េត ហ្វុកតុង ភេទប្រុស អាយុ២០ឆ្នាំ និងទី២ឈ្មោះ លាង ជីងឡុង ភេទប្រុស អាយុ១៩ឆ្នាំ ទាំង៣នាក់ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យ បានផឹកស្រាជាមួយគ្នា លុះពេលស្រវឹងរៀងៗខ្លួនក៏បានទាស់ពាក្យសម្តីគ្នាបន្តិចបន្តួច រួចបង្កជាជម្លោះ ដោយជនសង្ស័យបានយកដាវមកកាប់លើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់។ ចំណែកជនសង្ស័យឈ្មោះ រ៉េត ហ្វុកតុង បានគេចខ្លួនបាត់ភ្លាមៗតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកអូរាំងឪ ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់៕
មតិយោបល់