ឧត្តរមានជ័យៈ កាលពីវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ មានករណីអ្នកទោសជាប់ឃុំនៅពន្ធធានាគាខេត្តឧត្តរមានជ័យម្នាក់ បានធ្វើសកម្មភាពរត់គេចខ្លួនបាត់ ខណៈដែលមន្រ្ដីពន្ធធានាគារ នាំខ្លួនមកប្រកាសសាលក្រម ពីបទលួច ផ្ដើមគុំនិតក្នុងអំពើលួច ទទួលផលចោរម្ម ប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន និងករណីមិនរាងចាល។
អ្នកទោសខាងលើមានឈ្មោះ តែម ធួន ភេទប្រុស អាយុ ៣៣ឆ្នាំត្រូវបានឃាត់និងឃុំខ្លួន កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ។
ពេលនេះកងកម្លាំងសមត្ថកិច្ច កំពុងតែស្វែងរក៕
មតិយោបល់