ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កដោយម៉ូតូបុកជាមួយរ៉ឺម៉កកង់បី បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់កើតហេតុកាលពីវេលាម៉ោង ៧និង៤០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីឈ្នះ ឈ្នះ ក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មានបុរសម្នាក់ជាជនរងគ្រោះបានបើកបរម៉ូតូមួយគ្រឿងស៊េរីឌ្រីមសង់ឆ្នាំ២០១៨ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H-2905 ក្នុងទិសដៅពីលិចទៅកើតរហូតមកដល់ចំណុចកើតហេតុបានបុកពេញទំហឹង ជាមួយម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿង…
មតិយោបល់