ភ្នំពេញៈ មុខសញ្ញាឆក់តាមផ្លូវកាលពីយប់មិញនៅតាមផ្លូវ២១៧ វេងស្រេង ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ក្របួចបានទាំងចង្កោម កាលពីវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅខណ្ឌដង្កោរាជធានីភ្នំពេញ។
ជនសង្ស័យទី១ឈ្មោះ លី ប៊ុនលីម ភេទប្រុស អា១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ ទី២ ឈ្មោះ ចន រី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិឬស្សីសង្កាត់ស្ទឹងមានជ័យ២ ទី៣ឈ្មោះ សំ ចាន់មុន្នី ភេទប្រុស អា២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិតាឡី សង្កាត់សង្កោ ខណ្ឌដង្កោ។
ជនរងគ្រោះឈ្មោះ នាង លាងឆេង ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ អ្នកលក់គ្រឿងសម្អាង នៅម្តុំធនាគារកាណាឌីយ៉ាកណ្តាល បានប្រាប់ឲ្យដឹងថា មុនពេលដែលមានក្រុមក្មេងទំនើងមកធ្វើសកម្មភាពឆក់កាបូបនេះដោយរូបនាងបានជិះម៉ូតូជាមួយនិងប្តីចេញពីកន្លែងលក់ ត្រឡប់ទៅផ្ទះវិញនៅឯភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែកំពុងតែធ្វើដំណើរនៅតាមផ្លូវ២១៧ វេងស្រេង ដល់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ក៏មានម៉ូតូ៣គ្រឿងជិះមកក្បែរ ក៏ឆក់កាបូបតែដោយរូបនាងចាប់កាបូបនោះជាប់ ធ្វើឲ្យជនសង្ស័យដែលជិះម៉ូតូមួយគ្រឿងបានដួលពេលនោះក៏មានអ្នកធ្វើណើរតាមផ្លូវ ជួយដេញចាប់បានម្នាក់ចំណែកបក្ខពួកវាផ្សេងទៀតបានរត់គេចខ្លួនអស់ ហើយបានប្រគល់ឲ្យសមត្ថកិច្ច។
តាមសម្តីពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាដោយមានសាកសួរទៅលើជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានកាលពីយប់ក៏បានដឹងពីគ្នីគ្នាវានៅសង្ងំលាក់ខ្លួនបានបន្តទៅយកនៅខណ្ឌដង្កោបានឃាត់ខ្លួនបាន២នាក់បន្តទៀត ហើយ២នាក់ទៀតបានរត់គេចខ្លួនបាត់ ហើយកម្លាំងសមត្ថកិច្ចបានបន្តទៅស្រាវជ្រាវរកបក្ខពួកវាបន្តទៀត។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ បាននិងកំពុងឃុំខ្លួននៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕
https://youtu.be/nP5kIDtYaK0
មតិយោបល់