ព័ត៌មានជាតិ

ស្រវឹង បើករថយន្តកៀររថយន្តគេ ខូចខាតទាំងសងខាង!

ភ្នំពេញ: បុរសម្នាក់បើករថយន្តម៉ាកតាកូម៉ា ក្នុងល្បឿនលឿនបំណងចង់វ៉ារថយន្តសាំយ៉ុង ស្របពេលដែលខ្លួនកំពុងស្រវឹងស្រឿងៗផងនោះ ក៏ជ្រុលទៅប៉ះជាមួយរថយន្តសាំយ៉ុង បណ្តាលឲ្យរងការខូចខាតទាំងសងខាង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើងR៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តសាំយ៉ុងមួយគ្រឿង ពណ៌ស្លែ ពាក់ស្លាកលេខ កណ្តាល 2A-6271 បើកបរដោយបុរសម្នាក់ទិសដៅពីត្បូងទៅជើង ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2G-9585 បើកបរដោយបុរសម្នាក់ស្រវឹង បំណងចង់វ៉ា ក៏ជ្រុលទៅប៉ះកៀរបណ្តាលឲ្យរងការខូចខាតទាំងសងខាងតែម្តង។

ក្រោយពេលកើតហេតុសម្ថកិច្ចមូលដ្ឋានបានចុះមកដល់ឲ្យធ្វើការសម្របសម្រួលគ្នាហើយខាងភាគីរថយន្តតាកូម៉ាសុខចិត្តចេញថ្លៃធ្វើរថយន្តស៊ាំយ៉ុងឲ្យដូចដើមវិញ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់