ព័ត៌មានជាតិ

ក្រសួង​អះ​អាង​ថា ​មិន​បាន​ផ្អាក ​ឬ​បិទ​ក្រុមហ៊ុន​អាជីវកម្ម​បូម​ខ្សាច់​ឡើយ​

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ និងអះអាងថា បច្ចុប្បន្ននេះ ក្រសួងមិនបានប្រកាសផ្អាក ឬបិទក្រុមហ៊ុន​អាជីវកម្មបូមខ្សាច់នោះទេ ប៉ុន្ដែក្រសួងកំពុងតែចាប់ផ្ដើមពង្រឹងការអនុវត្ដច្បាប់ចំពោះក្រុមហ៊ុនណាដែលខុសច្បាប់ និង​ផុតសុពលភាពអាជ្ញាប័ណ្ណតែប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់ AKP នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៥។

លោក ម៉េង សក្ដិធារ៉ា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ក្រសួង​ចុះទៅបិទ ផ្អាក និងបញ្ឈប់ ប្រសិនបើក្រុមហ៊ុន​អាជីវកម្មបូមខ្សាច់ទាំងនោះ ខុសច្បាប់ និងផុតសុពលភាពអាជ្ញាប័ណ្ណ​ហើយលោកបានបញ្ជាក់បន្ថែមទៀតថា អាជីវករទាំងអស់ អាចស្នើសុំអាជ្ញាប័ណ្ណធ្វើអាជីវកម្ម ខ្សាច់បានគ្រប់ៗគ្នា ប៉ុន្ដែការអនុញ្ញាតផ្ដល់អាជ្ញាប័ណ្ណ ឬមិនអនុញ្ញាត ក្រសួងត្រូវ​ពិនិត្យទៅលទ្ធផលនៃការវាយតម្លៃលើផលប៉ះពាល់​ផ្នែកសេដ្ឋកិច្ច សង្គម និងបរិ ស្ថានពីក្រសួងធនធានទឹក និងឧតុនិយម។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នមានក្រុមហ៊ុនស្របច្បាប់ដែលក្រសួងបានអនុញ្ញាតផ្ដល់អាជ្ញាប័ណ្ណ សម្រាប់ធ្វើ អាជីវកម្មខ្សាច់នៅទូទាំងប្រទេស គឺមានចំនួនតែជាង១០ក្រុមហ៊ុនតែប៉ុណ្ណោះ ហើយនៅមានក្រុមហ៊ុនជាច្រើនទៀត ដែលផុតសុពលភាពអាជ្ញាប័ណ្ណ និងកំពុង ត្រួតពិនិត្យលទ្ធផល នៃការសិក្សាវាយតម្លៃផលប៉ះពាល់នៅតាមទីតាំង និងទីកន្លែង ប្រកបអាជីវកម្មខ្សាច់នោះ៕

Picture2b

មតិយោបល់