តាកែវៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យយុវជន២នាក់ស្លាប់និងរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ៦៤-៦៥ ក្នុងភូមិក្តី ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3D-0152 ធ្វើដំណើរពីជើងទៅត្បូង បើកបរដោយឈ្មោះ ហ៊ីម អូស្មាន់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិតាក្តុល ឃុំតាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាក ស្កុបពី ពណ៌ខៀវ លាយស គ្មានស្លាកលេខ ជិះដោយឈ្មោះ ផាន ដាវីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស នៅភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ (ស្លាប់) និងអ្នករួមដំណើរឈ្មោះ សំបូរ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ សិស្ស នៅភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ(រងរបួសធ្ងន់) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវភ្លាមៗផងដែរ ក្នុងទិសដៅបញ្រ្ចាសគ្នាល្បឿនលឿនបានជ្រុលទៅបុករថយន្តពេញទំហឹងតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។ ចំណែកសាកសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕





មតិយោបល់