Post News Media ព័ត៌មានជាតិ សូមប្រុងប្រយ័...

សូមប្រុងប្រយ័ត្នបងប្អូន! យុវជនម្នាក់ ត្រូវខ្សែអ៊ីនធឺណិតទាក់.ក ធ្លាក់ចុះពីលើរថយន្ត រងរបួសយ៉ាងដំណំ

ភ្នំពេញ: យុវជនម្នាក់ក្នុងចំណោមពីរនាក់ ខណ:កំពុងជិះលើរថយន្តស្ទូចដឹកគ្រឿងចក្រទឹកកក ក៏ត្រូវខ្សែអ៊ីនធឺណិតកាត់ទទឹងផ្លូវទាក់ក ធ្លាក់ចុះក្រោម បណ្ដាលឲ្យរងរបួសធ្ងន់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង៤០នាទីព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ណេត ភេទប្រុស អាយុជាង២០ឆ្នាំ មិនត្រូវបានស្គាល់អាស័យដ្ឋាន និងមុខរបរនោះទេ។
ចំណែករថយន្តស្ទូច ពាក់ស្លាកលេខភ្នំពេញ3D 3612 (ដឹកគ្រឿងចក្រទឹកក)។

ប្រភពពត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បានដឹកគ្រឿងចក្រទឹកកក ដោយមានយុវជនពីរនាក់ជិះលើរថយន្ត ចេញពីគីឡូម៉ែត្រលេខ៦ ឆ្ពោះទៅកាន់ទឹកដីខណ្ឌសែនសុខ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុ ក៏ត្រូវខ្សែអ៊ីនធឺណិតកាត់ទទឹងផ្លូវទាក់កយុវជនរងគ្រោះម្នាក់ ធ្លាក់ដាំក្បាលចុះមកក្រោម បណ្ដាលឲ្យរងរបួសធ្ងន់។

ភ្លាមៗនោះគេបានទាក់ទងរថយន្តសង្គ្រោះ ដឹកទៅសង្គ្រោះនៅមន្ទីពេទ្យ រីឯអ្នកបើករថយន្តត្រូបានសមត្ថកិច្ចហៅ ទៅសួរនាំនៅប៉ុស្តិ៍៕

Loading...