យោងតាមរបាយការណ៍របស់ការិយាល័យស្ថិតិអូស្ត្រាលីបានព្យាករថា ចំនួនប្រជាជនក្នុងទីក្រុង Melbourne នឹងឡើងខ្ពស់ជាងតួលេខប្រជាជននៅទីក្រុង Sydney នាឆ្នាំ ២០៣០។
យ៉ាងណាក៏ដោយចលនាចេញចូលរបស់មនុស្ស ត្រូវគេប៉ាន់ប្រមាណថា ក្នុងរយៈពេល ២ទៅ ៣ ទស្សវត្សទៀត ប្រជាជនប្រមាណជា ៣ម៉ឺន៨ពាន់នាក់នឹងចាកចេញពីទីក្រុង Sydney រៀងរាល់ឆ្នាំ ខណៈពេលដែលចំនួនប្រជាជនចាកចេញពីទីក្រុង Melbourne ត្រឹមតែ ៦.៥០០នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ។
លោក Bjorn Davis មន្ត្រីមកពីការិយាល័យស្ថិតិអូស្ត្រាលីបានមានប្រសាសន៍ថា ចំនួនប្រជាជនដែលរស់នៅទីក្រុងMelbourne នឹងកើនឡើងប្រមាណជា ៨,៦លាននាក់ នៅឆ្នាំ២០៦១ ខាងមុខ ខណៈដែលបច្ចុប្បន្នរដ្ឋវិចថូរៀមានមនុស្សជាង ៤លាននាក់៕
មតិយោបល់