ប៉េកាំង ( 13/08/13 ) : យោងតាមប្រភពព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានស៊ិនហួររបស់ចិនបានឲ្យដឹងថាលោកប្រធានាធិបតីជាប់ឆ្នោតរបស់ប្រទេសហ្ស៊ីមបាវេយ Robert Mugabe បានធ្វើការបដិសេធយ៉ាងខ្លាំងថាលោកមិនបានធ្វើបន្លំលើសន្លឹកឆ្នោតដែលធ្វើឡើងនៅក្នុងការបោះឆ្នោតសារជាថ្មីរបស់ប្រទេសនោះទេ។
មេដឹកនាំដែលមានអាយុ 89 ឆ្នាំលោក Robert បានចេញមកថ្លែងសន្ទរកថាជាលើកដំបូងចាប់តាំងពីខែកក្កដានៅក្នុងឱកាសទទួលជ័យជំនះសារជាថ្មីនៅក្នុងការបោះឆ្នោតសារឡើងវិញ។លោកបានបកស្រាយនិងប្រកាសពីជំហររបស់លោកក្នុងការបដិសេធនូវការចោទប្រកាន់របស់គណបក្សប្រឆាំងដែលថាលោកប្រើប្រាស់ល្បិចក្នុងបន្លំលើការបោះឆ្នោតលើកនេះ។
មេដឹកនាំប្រឆាំងបេក្ខភាពប្រធានាធិបតីលោក Morgan Tsvangirai ជាមួយនឹងអ្នកគាំទ្រប្រមាណ 10,000 នាក់ដែលបានធ្វើការតវ៉ាប្រឆាំងនឹងលទ្ធផលដោយបញ្ជាក់ពីភាពមិនប្រក្រតីនៃដំណើរការបោះឆ្នោតលើកនេះ។គួរបញ្ជាក់ថាលោកប្រធានាធិបតីជាប់ឆ្នោតរបស់ប្រទេសហ្ស៊ីមបាវេយជាមេដឹកនាំចំណាស់ជាងគេបំផុតនៅក្នុងបណ្តាលមេដឹកនាំក្នុងទ្វិបអាហ្វ្រិក។លោកបានដឹកនាំប្រទេសអស់រយពេល 33 ឆ្នាំមកហើយជាមួយនឹងការបន្តដឹកនាំនាអាណត្តិក្រោយ 5 ឆ្នាំទៀតដែលទទួលបានពីលទ្ធផលប្រមាណជាង 61 ភាគរយនៃការគាំទ្ររបស់ប្រជាពលរដ្ឋ៕
មតិយោបល់