កំពង់ឆ្នាំងៈ លោកអធិការរងស្រុករលាប្អៀរ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ២គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស៣នាក់ ស្លាប់ និងរបួសធ្ងន់ស្រាល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ ១៤៤ ភូមិត្រពាំងធំ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
បញ្ជាក់បន្ថែមថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូ២គ្រឿង បានជិះក្នុងទិសដៅខ្វែងទិសគ្នាបណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល២នាក់តែម្តង៕
មតិយោបល់