ស្ទឹងត្រែង៖ លោក កែវ វ៉ារស់នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរីវ៉ាត ខេត្តស្ទឹងត្រែង និងឈ្មោះ ញា បូនទាំងពីរនាក់ជាម្ចាស់កម្មសិទ្ធដីស្របច្បាប់បានអោយភ្នាក់ងារអ្នកសារពត៌មានយើងដឹងថា លោក ញាន ផុន មេឃុំសំអាង ស្រុកថាឡាបរីវ៉ាត ខេត្តស្ទឹងត្រែងដែលមានក្បាលដីលេខ ០១២៥ ទំហំ២៧៤២៨ ចេញលិខិតដោយទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីធ្វើនោះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ទទួលស្គាល់ដោយលោក លី ឧសភា។ ប្រភពព័ត៌មានដដែលបានបន្តទៀត លោក ពាន ជាមេឃុំ ប្រជាពលរដ្ឋបានប្តឹងទៅសាលាស្រុក ឡាបរីវ៉ាត រួចម្តងមកហើយ តែលោកមេឃុំរូបនេះ នៅតែមិនអនុវត្តតាមប្លង់កម្មសិទ្ធផង ប្រជាពលរដ្ឋចូលរួមប្តឹងលោកមេឃុំ ១ កែវ រ៉ា ២ អ្នកស្រី ខេង វី ៣ ពត ភ្លឹង ៤ ខេង ខែម ៥ ឯន សឿន ៦ ហ៊ុំ សឿន ៧ ខេង ឃៀង ពេលដែលបានទទួលព័ត៌មានខាងលើនេះភ្នាក់ងារសារព័ត៌មានយើងក៏បានសម្ភាសតាមទូរស័ព្ទជាមួយលោក ញា ផុន មេឃុំសំអាង ដើម្បីសុំការបំភ្លឺបញ្ហាទាក់ទងខាងលើ តែលោក ញាន ផុន មានប្រសាសថាដីរបស់ឈ្មោះខាងលើនេះមិនបានរំលោភយកទេគឺលោកការពារដីរបស់លោកតែប៉ុណ្ណោះ ពីព្រោះភាគីម្ខាងគេមានប្លង់ហើយ លោកមិនអាចយកដីរបស់គេបានទេ។
ព័ត៌មានជាតិ
មតិយោបល់