ព័ត៌មានជាតិ

ថៅកែរោងចក្រ ហៃស៊ីញ ថយរថយន្តកិនកម្មករស្លាប់ ព្យាយាមលាក់បាំង

ភ្នំពេញ: ថៅកែរោងចក្រ ហៃស៊ីញ ថយរថយន្តរបស់ខ្លួនកិនកម្មករខ្លួនឯងដែលកំពុងធ្វើការ បន្ទាប់មកករណីនេះ ខាងរោងចក្រព្យាយាមលាក់បាំងព័ត៌មានមិនឲ្យសមត្ថកិច្ច និងអ្នកកាសែតដឹងនោះឡើយ ។

ក្រោយកើតហេតុគេបានបញ្ជូនជនរងគ្រោះដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ខណ:ពេលកំពុងធ្វើដំណើរតាមផ្លូវក៏បានស្លាប់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៤៨នាទីព្រឹក ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ ដែលស្ថិតនៅផ្លូវលេខ៩០៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

បងប្រុសជនរងគ្រោះឈ្មោះ យឹម សុផល បានដឹងថា នៅមុនពេលកើតហេតុប្អូនប្រុសរបស់ខ្លួន កំពុងលាក្រណាត់កាត់នៅក្នុងរោងចក្រ ពេលនោះស្រាប់តែថៅកែរោងចក្រឈ្មោះ ហេង បានបើករថយន្តម៉ាក ឡង់គ្រឹស័រប្រាដូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-0454 បានបើកថយក្រោយ ហើយថែមទាំងមិនបានមើល ក៏បុកប្អូនប្រុស(ជនរងគ្រោះ) ខ្ទប់ទៅនិងទ្វាររោងចក្រពេញទំហឹង បណ្តាលឲ្យជនរងរបួសធ្ងន់។ ក្រោយមកសន្តិសុខនៅក្នុងរោងចក្រនោះ បាននាំគ្នាលើកជនរងគ្រោះដាក់ក្នុងរថយន្តរបស់ថៅកែ ដើម្បីដឹកយកទៅសង្គ្រោះបន្ទាន់ ខណ:នោះ មើលទៅស្ថានភាពរបស់ជនរងគ្រោះធ្ងន់ធ្ងរពេក ក៏បានដាច់ខ្យល់ស្លាប់តាមផ្លូវ។ ក្រោយមកថៅកែរោងចក្រខាងលើ ព្រមទាំងសន្តិសុខបាននាំគ្នាព្យាយាមលាក់បាំងព័ត៌មានមិនទៅសមត្ថកិច្ចមូលដ្ឋាន ហើយបានរារាំងមិនឲ្យអ្នកកាសែតថតរូបទៀតផង។

សូមបញ្ជាក់ថា ជនរងគ្រោះឈ្មោះ យឹម សុភក្រ័ ភេទប្រុស អាយុ៣៣ឆ្នាំ មុខងាយ ផ្នែកតុកាត់ ស្នាក់នៅផ្ទះជួលជិតកន្លែងកើតហេតុ មានស្រុកកំណើត ភូមិវាលតូច ឃុំស៊ីដា ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

លោក យឹម សុផល បានបញ្ជាក់បន្តទៀតថា ក្រោយពីកើតហេតុ ថៅកែឈ្មោះ ហេង ក៏បានមកសុំសម្របសម្រួលថា និងឲ្យប្រាក់ដល់គ្រួសាររងគ្រោះ ប៉ុន្តែមកដល់ពេលនេះ ភាគីខាងថៅកែរោងចក្រ មិនទាន់បានឲ្យប្រាក់សំណងមកគ្រួសាររងគ្រោះនោះទេ ចំណែកឯសពជនរងគ្រោះ ត្រូវបានបញ្ជូនទៅស្រុកកំណើតខាងប្រពន្ធ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

photo_2016-06-08_18-30-28

photo_2016-06-08_18-30-30

photo_2016-06-08_18-30-32

photo_2016-06-08_18-30-34

photo_2016-06-08_18-30-36

photo_2016-06-08_18-30-38

photo_2016-06-08_18-30-40

photo_2016-06-08_18-30-42

photo_2016-06-08_18-30-44

photo_2016-06-08_18-30-48

photo_2016-06-08_18-30-51

photo_2016-06-08_18-30-53

photo_2016-06-08_18-31-01

មតិយោបល់