ព្រះសីហនុ: បុរសម្នាក់បានរងគ្រោះថ្នាក់ រហូតដល់បាត់បង់ជីវិត ក្រោយធ្លាក់ពីលេីរថយន្តសុីទែនប្រេងនៅចំណុចឃ្លាំងស្តុកប្រេងLHRស្ថិតនៅក្រុម៦ ភូមិ១ ឃុំកំពេញស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង៩ព្រឹកថ្ងៃ៨មិថុនានេះ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ផ សោភ័ណ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនប្រេងL.H.Rទទួលបន្ទុកកិបសុីលសុីទែនប្រេងមានទីលំនៅបច្ចុប្បន្នស្នាក់នៅក្នុងក្រុមហ៊ុនកន្លែងកើតហេតុខាងលើនិងមានស្រុកកំណើតនៅភូមិបុស្បូវឃុំបុស្បូវស្រុកសិរីសោភណ័ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានអះអាងថា មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់នេះ បានកើតឡើង គឺនៅពេលដែលជនរងគ្រោះឡើងទៅលើសុីទែនប្រេង ហេីយក៏រអិលជើងធ្លាក់បោកបែកក្បាលផ្នែកខាងក្រោយរួចពេលបញ្ជូនមកដល់មណ្ឌលសុខភាពស្រុកស្ទឹងហាវហើយជនរងគ្រោះក៍បានស្លាប់បាត់បង់ជីវិត។
បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់