វិធីសាស្ត្រក្នុងការរួមភេទ គឺជាជម្រើសរបស់អ្នក និងដៃគូរបស់អ្នក ដោយមិនចាំបាច់មានអ្នកផ្សេងទៀតចូលរួមក្នុងការសម្រេចចិត្តឡើយ។ ទាំងមនុស្សប្រុសស្រី ឬក្រុមអ្នកស្រឡាញ់ភេទដូចគ្នា អាចជ្រើសរើសការរួមភេទតាមរន្ធគូថបានដូចគ្នា ហើយអ្នកខ្លះចូលចិត្ត និងមិនចូលចិត្តដូចទៅនឹងសកម្មភាពនៃការរួមភេទផ្សេងៗទៀតដែរ។ ចំណុចដែលអ្នកគួរពិចារណា គឺថាតើវីធីសាស្ត្រអ្វីដែលធ្វើឱ្យអ្នកចូលចិត្ត ហើយមានសុវត្ថិភាព មិនមានការឈឺចាប់ និងមិនមានការឆ្លងរោគ។
ការដាក់បញ្ចូលវត្ថុផ្សេងៗតាមរន្ធគូថ តើអាចមានគ្រោះថ្នាក់ដែរឬទេ?
ការដាក់បញ្ចូលវត្ថុផ្សេងៗ ដើម្បីធ្វើឱ្យមានភាពសប្បាយរីករាយក្នុងការរួមភេទមិនគ្រោះថ្នាក់នោះទេ ប្រសិនបើវត្ថុនោះស្អាត មិនស្រួចចុង ហើយមិនប្រើកម្លាំងខ្លាំងក្នុងការប្រើប្រាស់វា។ សរុបជាខ្លី ការប្រើប្រាស់វត្ថុផ្សេងៗមិនមែនជាបញ្ហានោះទេ ប្រសិនបើអ្នកមិនមានការឈឺចាប់។
តើវាអាចបណ្តាលឱ្យមានបញ្ហាឆ្លងមេរោគអេដស៍ ឬបញ្ហាផ្សេងៗទៀតដែរឬទេ?
ការរួមភេទតាមរន្ធគូថ មានហានិភ័យក្នុងការឆ្លងមេរោគអេសដ៍ ជំងឺរលាកថ្លើមប្រភេទបេ និងប្រភេទនៃជំងឺកាមរោគផ្សេងៗទៀត។ ការរួមភេទតាមរន្ធគូថអាចជាសកម្មភាពដែលមានហានិភ័យខ្ពស់ ពីព្រោះមេរោគអេដស៍ដែលស្ថិតនៅក្នុងទឹកកាម និងឈាមមានកម្រិតខ្ពស់។ ភ្នាសនៃរន្ធគូថស្តើង និងងាយដាច់រហែក ដែលធ្វើឱ្យមេរោគឆ្លងចូលទៅក្នុងឈាមបានដោយងាយ។ ដូច្នេះវាមានសារៈសំខាន់ណាស់ដែលយើងជ្រើសយកការការពារខ្លួននៅពេលដែលយើងរួមភេទ។ ជាមួយគ្នានេះដែរ មានបាក់តេរីជាច្រើនដែលសម្ងំលាក់ខ្លួននៅភ្នាសខាងក្រៅជុំវិញរន្ធគូថ ដែលទាំងនេះជាមូលហេតុសំខាន់បំផុតក្នុងការរក្សាអនាម័យ។
សូមការពារខ្លួនរបស់អ្នកពីការឆ្លងមេរោគអេដស៍ពីដៃគូរបស់អ្នក។ វិធីសាស្ត្ររួមភេទមានសុវត្ថិភាពមានដូចជា ការចៀសវាងការប៉ះផ្ទាល់ទៅនឹងទឹកកាម ទឹករំអិលពីទ្វារមាសស្ត្រី និងឈាម។ ប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវគ្រប់ពេលដែលអ្នកមានការរួមភេទ ដោយប្រើលើគ្រប់សកម្មភាពនៃការរួមភេទទាំងអស់ដែលធ្វើឱ្យមានទឹករំអិល ដូចជាការរួមភេទដោយប្រើដៃ ឬមាត់ ការរួមភេទតាមរន្ធគូថ និងរន្ធទ្វារមាស។ ស្រោមអនាម័យត្រូវប្រើនៅពេលដែលលិង្គចាប់ផ្តើមឡើងរឹង ហើយស្រោមអនាម័យមួយប្រើបានតែម្តងគត់។ ការប្រើប្រាស់ស្រោមអនាម័យមិនមែនជារឿងដែលគួរឱ្យធុញទ្រាន់នោះទេ។ ការប្រើប្រាស់ភាពឆ្នៃប្រឌិតរបស់អ្នក នឹងធ្វើឱ្យមានការចូលរួមពីដៃគូរបស់អ្នកក្នុងការពាក់ស្រោមអនាម័យ។ ប្រើប្រាស់ទឹករំអិលបន្ថែម ប្រសិនបើអ្នករួមភេទតាមរន្ធគូថ ព្រោះអាចធ្វើឱ្យអ្នករួមភេទបានស្រួល និងមិនធ្វើឱ្យភ្នាសនៅជិតរន្ធគូថដាច់ និងឈឺចាប់។ វាអាចបង្ការមិនឱ្យស្រោមអនាម័យងាយរហែកផងដែរ សូមកុំប្រើប្រាស់ប្រេង ឡេ ឬក្រេមផ្សេងៗព្រោះអាចធ្វើឱ្យខូចគុណភាពស្រោមអនាម័យឡាតិច។
ប្រសិនបើអ្នកប្រើប្រាស់វត្ថុដើម្បីស៊កបញ្ចូល សូមប្រើប្រាស់ស្រោមអនាម័យផងដែរ ធ្វើដូចនេះយើងអាចរក្សាអនាម័យលើវត្ថុទាំងនោះជានិច្ច។ វាងាយស្រួលក្នុងការបោះចោលស្រោមអនាម័យ ជាជាងការលាងសម្អាតវត្ថុសម្រាប់រួមភេទទាំងនោះ។
មតិយោបល់